ភ្លារតនះគីរី - ម្ហូប ខ្មែរ
#របៀបធ្វើភ្លារតនះគីរី
#គ្រឿងផ្សំមានៈ
១. សាច់គោ យកសាច់គោល្អខ្ចី ហេីយផុយ ( លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )២. ម្ទេសប្លោកលឿង . ម្ទេសប្លោកក្រហម( លាងទឹកអោយស្អាត ហាន់ជាសសៃតូចៗ )
៣. ខ្ទឹមបារាំង(លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
៤. ត្រប់ស្រួយ (លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
៥. សណ្ដែកកួរ(លាងទឹកអោយស្អាត កាត់ជាកង់ៗ ខ្លីល្មម )
៦. ជីរអង្កាម ( បេះអោយស្អាត រួចយកទៅលាងទឹក )
៧. សាឡាត់ . នឹងសាឡាត់ពណ៌ស្វាយ ( បេះលាងទឹកអោយស្អាត កាត់ជាកង់ខ្លីៗ ល្មម )
៨. ប៉េងប៉ោះ ( លាងទឹកអោយស្អាតពុុះជាបួន )
៩. អង្ករលីង
១០. អំបិល
១១. បីចេង
១២. ស្ករស
១៣. ក្រូចឆ្មារ ឬ ទឹកក្រូចឆ្មារ
១៤ ប្រហុកឆៅ ( ចិញ្ច្រាំអោយម៉ត់ )
១៥. រំដេង . គល់ស្លឹកគ្រៃ . ស្លឹកក្រូចសេីច ( លាងទឹកអោយស្អាត ហាន់បញ្ឈិតស្ដេីងៗ )
១៦. ខ្ទឹមស . ខ្ទឹមក្រហម . ម្ទេស ( លាងទឹកអោយស្អាត ចិញ្ច្រាំចូលគ្នាអោយម៉ត់ )
# វិធីធ្វេី៖
យេីងដាំទឹកបន្តិចសំរាប់ យកមកធ្វេីជាទឹកប្រហុក ទឹកពុះរួចយកប្រហុកចិញ្ច្រាំ ដាក់ចូលចានល្មម ចាក់ទឹកដាំពុះចូលរួចចាក់ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសចិញ្ច្រាំ ស្ករស . អំបិល. ទឹកក្រូចឆ្មារ . បីចេង.ចូលកូរអោយសព្វដាក់សាច់គោចូល រំដេង . គល់ស្លឹកគ្រៃ. ស្លឹកក្រូចសេីច ភ្លក់រស់ជាតិតាមចំណូលចិត្ត រួចទុកមួយអន្លេីរយកបន្លែដែលហាន់រួច ដាក់ចូលចានដែលធំមួយ យកសាច់គោដែលត្រាំទឹក ប្រហុក មកចាក់ ចូលជាមួយបន្លែរ ច្របល់ថ្នមៗ រួចដាក់អង្ករលីង . ជីរអង្កាម ចូលច្របល់ម្ដងទៀត ថ្នមៗ រួចបន្ថែមម្ដងទៀត អង្ករលីង ជាការស្រេច។
Credit: @ផ្ទះមុខម្ហូប
Post a Comment