ភ្លាក្តាមសេះ - ម្ហូប ខ្មែរ
#របៀបធ្វើភ្លាក្តាមសេះ
#គ្រឿងផ្សំមានៈ
១. ក្ដាមសេះ (បកលាងទឹកអោយស្អាត កាត់ជាពីរ ពុះជាចំរៀកតូចៗ ល្មម )២. ម្ទេសប្លោកក្រហម ( លាងទឹកអោយស្អាត ហាន់ជាសសៃៗ តូចៗ រួចយកត្រាំទឹកកកបន្តិច អោយបន្លែរវាស្រួយ )
៣. ម្ទេសប្លោកលឿង ( លាងទឹកអោយស្អាត ហាន់ជាសសៃៗ តូចៗ រួចយកទៅត្រាំទឹកកកបន្តិច អោយបន្លែវាស្រួយ )
៤. ម្ទេសប្លោកខៀវ ( លាងទឹកអោយស្អាត ហាន់ជាសសៃៗ តូចៗ រួចយកទៅត្រាំទឹកកកបន្តិច អោយវាស្រួយ )
៥. ខ្ទឹមបារាំង ( បកសំបកចេញយកទៅលាងទឹកអោយស្អាត រួចហាន់ជាសសៃៗ តូចៗ យកទៅត្រាំទឹកកកបន្តិច អោយវាស្រួយ )
៦. ជីរអង្កាម ឬក៏ជីរគ្រប់មុខក៏បាន ( បេះអោយស្អាតរួចយកទៅលាងទឹក )
៧. សាឡាត់ ( បេះអោយស្អាតយកទៅលាងទឹក ទុកទ្រនាប់ក្រោមចានភ្លា )
៨. ខ្ទឹមស . ខ្ទឹមក្រហម. ម្ទេស. ( បីមុខនឹងចិញ្ច្រាំអោយម៉ត់ចូលគ្នា )
៩. ជីរវាន់ស៊ុយ. ជីរណា. ស្លឹកខ្ទឹម ( បីមុខនឹងលាងទឹកអោយស្អាត កាត់ជាកង់ៗ )
១០. ក្រូចឆ្មារ ឬ ទឹកក្រូចឆ្មារ
១១. ស្ករស
១២. ទឹកត្រី
១៣. អំបិល
១៤. បីចេង
#វិធីធ្វេី:
- យកចានធំមួយ ចាក់ខ្ទឹមស .ខ្ទឹមក្រហម. ម្ទេសចិញ្ច្រាំចូលលាយ ស្ករស អំបិល បីចេង ទឹកត្រី ទឹកក្រូចឆ្មារ ចូលភ្លក់រស់ជាតិល្មមតាមចំណូលចិត្ត គ្រួសារ និមួយៗ រួចចាក់ ក្តាមចូលច្របល់ អោយសព្វបន្តិច ដាក់បន្លែរ ដែលយកទៅត្រាំទឹកកក នោះចូល ដាក់ជីរណា ជីរវាន់ស៊ុយ ស្លឹកខ្ទឹម ជីរគ្រប់មុខ ឬជីរអង្កាម ចូលច្របល់អោយសព្វទុកមួយអន្លេីរ
- យកចានមួយរៀប សាឡាត់ដាក់ពីរលេីចានរួចដូសភ្លាក្ដាមមកចាក់ពីរជាការស្រេច។
Credit: @ផ្ទះមុខម្ហូប
Post a Comment