របៀបធ្វើចាហួយដូង
#របៀបធ្វើចាហួយដូង
#គ្រឿងផ្សំ :
- ស្ករស ២ ស្លាព្រាបាយ
- ម្សៅចាហួយ ១ ស្លាព្រាបាយកន្លះ
- ដូងខ្ចី ១ ផ្លែ
- អំបិល ១ ចឹប
- ខ្ទិះដូងដំបូង ១ កូនចាន
#វិធីធ្វើ :
១. អ្នកត្រូវចិតសំបកដូងជាមុនសិន បន្ទាប់មកធ្វើការកាប់មុខដូងដើម្បីយកទឹកចេញ ប៉ុន្តែសូ ប្រយ័ត្នកុំឲ្យដាច់ដើម្បីទុកជាគម្រប ហើយប្រើខ្នោសកោសយកសាច់ចេញ។២. បន្ទាប់ពីកោសសាច់ចេញរួច អ្នកត្រូវចាក់ទឹកដូងចូលទៅក្នុងឆ្នាំងមួយ បន្ទាប់មក ចាក់ អំបិល ស្ករ ព្រមទាំងម្សៅចាហួយមួយស្លាព្រាចូល កូរឲ្យសព្វ ហើយយកទៅដាក់ដាំឲ្យពុះ នៅក្នុងអំឡុងពេលដាំអ្នកត្រូវកូរវាឲ្យជាប់ដើម្បីកុំឲ្យវាកក បាតក្រោម។
៣. បន្ទាប់ពីដាំពុះហើយ អ្នកត្រូវយកវាមកដាក់ក្នុងដូង ហើយបន្ថែមសាច់ដូងដែលអ្នកកោសទុកនោះចូល រួចចាំចាក់ខ្ទិះ រង់ចាំឲ្យត្រជាក់បន្តិចជាការស្រេច ៕
Post a Comment