ឆាឡុកឡាក់សាច់គោ - ម្ហូប ខ្មែរ
#ឆាឡុកឡាក់សាច់គោ
#គ្រឿងផ្សំ
- សាច់គោ យកសាច់ផុយ ( ហាន់ជាដុំរឺបន្ទះស្ដើងៗ តាមការចំណូលចិត្ត )
- ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង ម្រេច
- ម្សៅឆា យកមកលាយជាមួយទឹកបន្តិច កូរអោយរលាយចូលគ្នាអស់
- ខ្ទឹមស ចិញ្ច្រាំ
- បន្លែ : ត្រសក់ ប៉េងបោះ ខ្ទឹមបារាំង ហាន់ស្ដើងៗ និង សាលាឡាត់
#វិធីធ្វើ
១. យកបន្លែមករៀបដាក់ចានអោយស្អាត រួចទុកមួយអន្លើរ
២. យកសាច់មកលាយជាមួយ ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង និង ម្រេច ច្របល់អោយសព្វចូលគ្នា
៣. ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់់ខ្ទឹមសចូលបំពងអោយឈ្ងុយ បន្ទាប់មកដាក់សាច់ដែលច្របល់ជាមួយគ្រឿងហើយចូល កូរអោយសព្វ ( បន្ថែមទឹកបន្តិចបើស្ងួត ) ទុកអោយឆ្អិនបន្តិច រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត បន្ទាប់មកដាក់ម្សៅឆាចូល កូរអោយសព្វ ឡើងខាប់
៤. បន្ទាប់មកដួសដាក់ពីលើចានបន្លែដែលយើងបានត្រៀមទុកនោះហើយ រួចជាការស្រេច ។
Credit: @មុខម្ហូបប្រចាំគ្រួសារ
សូមមើលពីរបៀបធ្វើនៅទីនេះ៖
Post a Comment